Pol Pot Regime

Friday, July 22, 2005

Pol Pot Regime


សម័យកម្ពុជាប្រជាធិបតេយ្យ

(១៩៧៥-១៩៧៩)


១. សេចក្តីផ្តើម

១៧ ​ មេសា ១៩៧៥​ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនខ្មែរទាំងអស់​ ពិសេសអ្នក ក្រុងភ្នំពេញ​ទទួល​​​​​ អបអរសាទជ័យជំនះរបស់ពួកបដិវត្តន៏ដែលគេស្គាល់ក្រោមឈ្មោះថា “ខ្មែរក្រហម” ​​​។ ពួកខ្មែរ​ក្រហម​បាន​ វាយដណ្ដើមវាយយកបានរាជធានីភ្នំពេញ ពីរបប សាធារណរដ្ឋខ្មែរដែលដឹកនាំដោយ​លន់នល់​ ប្រជាជនយល់ថាសង្គ្រាមចប់ហើយពួកគេក៏ សប្បាយរីករាយទ្បើង។​ រយ៖ពេល​ ៥ ឆ្មាំ​ (១៨ មិនា ១៩៧០ ដល់​ ១៧ មេសា ១៩៧៥) បានបពា្ចប់ហើយដែលប្រជាជនខ្មែរស់នៅ ក្នុងភាពភ័យខ្លាច​បណ្តាលមក​ពីការ​ទំលាក់ គ្រាប់បែក ពីសំណាក់ចក្រពត្តិអាមេរិក គ្រាប់រ៉ុកក្តែតគ្រប់ប្រភេទ​ ចប់ហើយ ការកេណ្ឌ មនុស្សគ្រប់អោយអាយុចូលទាហាន​ ចប់ហើយរបបពុករលួយដែរគួរអោយស្អប់ខ្ពើម។ ​ ប្រជាជនសង្ឃឹម​ ហើយប្រជាជនអាចស្ថាបនាជាតិទ្បើងវិញបាន។ ការសប្បាយរីរាយ ​ មានរយ៖ពេល តែប៉ុន្នានម៉ោង​ ក៏ត្រូវជំនួសវិដោយភាពងឿងឆ្ងល់ ​ និងការ ភ័យខ្លាច។​ ព្រោះប្រជាជនទាំងអស់ត្រូវបាន បណ្តេញចេញពីក្រុង ទោះជាកំពុងសំរាកព្យាបាលក្នុង មន្ទីពេទ្យកក៏ដោយ។ អ្នកខ្លះត្រូវបែកពីឪពុក ម្តាយ ឬ បងប្អូន ព្រោះថ្ងៃនោះជាប់នៅធ្វើការ កន្លែងផ្សេង ឆ្ងាយពីផ្ទះ​​ ឬជាប់ក្នុងមន្ទីពេទ្យ​ ហើយត្រូវបង្ខំ ចិត្តអោយធ្វើដំណើរតាមទិស ផ្សេង​ ហើយក្នុងនោះមាន អ្នកខ្លះត្រូវវង្វេងបាត់សាច់ញាតិក្រុមគ្រួសារ ព្រោះមនុស្សច្រើន ចេញក្នុងពេលតែមួយ។ “កម្ពុជាប្រជាធិបតេយ្យ” ជាឈ្មោះផ្លូវការរបស់អង្គការ បដិវត្តន៍ កម្ពុជា ដែលកាន់អំណាច​គ្រប់គ្រងប្រទេសកម្ពុជាពី ១៧​ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។​ “កម្ពុជាប្រជាធិបតេយ្យ”​ មានន័យថាយកប្រជាជនជាធំ ​ និងគោរពសិទ្ធិមនុស្ស តែផ្ទុយទៅវិញ ប្រព័ន្ធគ្រប់គ្រង​“កម្ពុជាប្រជាធិបតេយ្យ” គ្មានការគោរពសិទ្ធិមនុស្ស ទៅ តាមន័យប្រជាធិបតេយ្យនោះ ទេ។ វាជារបប​េឃាឃៅផ្តាច់ការបែបលិទ្ធិកុម្មុយនីស្ថ។ ក្នុងរបបនេះ​ ប្រទេសកម្ពុជាទាំងមូល​ ត្រូវធ្លាក់ ក្នងអន្លង់មហា​សោកនាកម្ម មួយយ៉ាង ខ្លោចផ្សា​ ប្រជាពលរដ្ឋខ្មែរត្រូវបង្ខំអោយធ្វើការជាទំងន់ បង្អត់ បាយ និងកាធ្វើ​ទារុណកម្ម ដោយចោតថាក្បត់។



. វិស័យនយោបាយ
I. នយោបាយក្នុងប្រទេស

- ថៃ្ង ១៧​ មា ១ការដណ្តើមកន់កាប់ក្រុងភ្នំពេញ ដោយពួកអ្នកបដិវត្តន៍ វិធានការផ្សេងៗ ដែលមានលក្ខណ៖ម៉ឹងម៉ាត់ (ការលុបបំបាត់ប្រាក់កាស ផ្សារ កម្មសិទ្ធិ ឯកជន​ វត្តអារាម​ និងសាលា រៀន)​ ត្រូវបានអនុវត្តន៍ភ្លាមៗជាបន្ទាន់។
- ថៃ្ង ៥ មករា ១៩៧៦ ប្រកាសជាផ្លូវការ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ។
- ថៃ្ង ១៤ មេសា ១៩៧៦ បង្កើតរដ្ឋាភិបាលថ្មីមួយគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យ ដែលមាន​ ​ខៀវ ​សំផន ជាគណប្រធានរដ្ឋ និងមានអនុប្រធាន២រូបគឺ សោ ភឹម និង ញឹម រស់។
- ថៃ្ង ២១​ សីហា ១៩៧៦​ ប៉ុល​ ពត​ បង្ហាញរ៤ឆ្នាំ ជូនកម្មាភិបាលរបស់បក្សកុម្មុនីស កម្ពុជា​ សំដៅកសាង លិទ្ធិសង្គមនិយម លើវិស័យកសិកម្ម​ ឧស្សាហកម្ម សុខាភិបាល និងការគាំពារ ផ្នែកសង្គម និងអប់រំ ព្រម
ទាំងវិស័យផ្សេងៗទៀត។
II. នយោបាយក្រៅប្រទេស

- ថ្ងៃ ២១ មិនា​ ១៩៧៥ កិច្ចសន្ទនារវា ប៉ុលពត និងម៉ៅសេទុង
- ថ្ងៃ ២៨ កញ្ញា ១៩៧៧ ប៉ុល ពត ទៅដល់ក្រុងប៉េងកាំង។​ ប៉ុលពតត្រូវទទួល ស្វាគមន៍នៅ​ ប្រទេសចិន ក្នុងឋាន៖ជាសម្ព័ន្ធមិត្តមួយប្រឆាំងទល់នឹងពួកវៀតណាម។​ ប្រទេសចិនសន្យាផ្តល់ជំនួយ​អ ប៉ុលពត។

៣.​ សេដ្ឋកិច្ច


ទស្សន៖ប៉ុលពត យល់ថា “ឯករាជ្យម្ចាស់ការ”​ ត្រូវតែកើតចេញពីឯករាជ្យខាងសេដ្ឋ​ ដែលពឹង​ផ្អែកទៅ លើការលក់ផលិតផលកសិកម្មទៅបរទេស។ គេគិតថាប្រាស់កាសត្រូវ បានលុបបំបាត់ចោល​ ការហូរ ចូលនូវរូបិយប័ណ្ណបរទេសនឹងផ្តល់​គុណប្រយោជន៍ដល់ ប្រជាជនដោយផ្ទាល់។ ការនាំស្រូវ ចេញបាន ក្លាយជាសមាធាតុគន្លឹះយ៉ាង សំខាន់នៃផែន ការ ៤ឆ្នាំ។ ហើយផ្សព្វផ្សាយ​នូវពាក្យស្លោកថា “មួយហិចតា៣តោន”។ ប៉ុន្តែជួបនូវឧបសគ្គ ជាច្រើន។ េខត្តបាត់ដំបង និងពោធិសាត់ចាត់ទុកជាតំបន់ “សមរភូមិប្រយុទ្ធលេខមួយ” ក្នុងការធ្វើអោយ​សេដ្ឋកិច្ចរីកចំរើន។ ដោយសារការកើនទ្បើងយ៉ាង អស្ចារ្យ នូវទិន្នផល ប៉ុល ពតសង្ឃឹមថាប្រទេសជាតិនឹងផលិត​ស្រូវបានចំនួយ ២៦.៧លានតោនក្នុង រយ៖ពេល ៤ឆ្នាំ អោយដូចប្រទេសកម្ពុជានៅសម័យដ៏កំពូលនៃ​ចក្រភពអង្គរដែរ។ ផលិតផលដែល លើសនាំចេញ ​បានទឹកប្រាក់ចំនួន១,៤០០លានដុល្លាមកវិញ។ ប្រាក់ចំនូល​ប្រើសំរាប់ទិញម៉ាស៊ីន កសិកម្ម ឧបករណ៍ ផ្សេងៗ ជី និងថ្នាំសំលាប់សត្វល្អិតក្នុងគោលបំណងបង្កើន​ផលិផលកសិកម្មថែម ទៀត។ ផលិតផល ស្រូវមួយភាគធំត្រូវចេញទៅប្រទេសចិន។ ថវិការសំរាប់ការពារជាតិទ្បើងដល់ ៣៧លាន ដុល្លាសំរាប់ រយ៖ពេល៤ឆ្នាំ។ មានរោចក្រតូចៗដើម្បីផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា សំលៀកបំពាក់ មុង ភួយកន្ទេល​ស្បែកជើង មួក តុរបស់របរប្រើប្រាស់ក្នុងផ្ទះបាយ​​ ឧបករណ៍ផ្នែកពេទ្យ​ដូចជាសំទ្បីជក់ទឹក អាលកុល​ និងឧបករណ៍សំរាប់កសិកម្មតូចៗដូច ជា កាំបិត កណ្តៀវ។

៤. អក្សរសិល្ប៍
I. ការបែងចែកអក្សរសិល្ប៍់ៈ ចែកចេញជា៣ដំណាក់កាលៈ
- ដំណាក់កាលទី១ៈ ១៩៧០-៧៥ ជារយះកាលធ្វើសង្គ្រាមប្រឆាំងសារធារដ្ឋខ្មែរ។
- ដំណាក់កាលទី២ៈ ១៩៧៦-៧៧ ស្នាដៃអក្សរសិល្ប៍ និង សិល្បះមានកិច្ចជំរុញ ស្មារតីកសាង​ប្រទេស។
- ដំណាក់កាលទី៣ៈ ចាប់ពីខែ កញ្ញ ១៩៧៧អក្សរសិល្ប៍មានភារកិច្ចបំរើមាគ៌ា សង្គមនិយម

II. ការវិវត្តន៍នៃអក្សរសិល្ប៍សម័យកម្ពុជាប្រជាធិបតេយ្យៈ ចែកជា២ផ្នែក

ក. អក្សរសិល្ប៍ប្រជាប្រិយៈ
ក.១ ដំណាលកថាប្រជាប្រិយៈ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យពុំមានទេ។
ក.២ ពាក្យចួនប្រជាប្រិយៈ មានសុភាសិត ពាក្យបណ្ដាំ និង ចំរៀងប្រជាប្រិយ
ពាក្យចួនប្រជាប្រិយៈ ចែកចេញជាពីរបែបៈ
ពាក្យចួនប្រជាប្រិយបំរើប្រជាជន និង ពាក្យស្លោកបំរើឲ្យអង្គការ

ខ. អក្សរសិល្ប៍សំនេរៈ
មានប្រភពចាប់ពីមនុស្សចេះប្រើអក្សរមក ដែលដំបូងគេចារលើថ្ម លើស្បែកសត្វ នៅលើ​សាស្ត្រា​​ស្លឹករឹត,,,ក្រោយមកគេសរសេរលើក្រដាសគេបោះពុម្ព។ ហើយអក្សរ សិល្ប៍សំនេរ ក្នុងសម័យ​កម្ពុជា​ ប្រជាធិបតេយ្យមានលក្ខណះជាអក្សរសិល្ប៍បែបមនោគម វិជ្ជាដែលបំរើឲ្យនយោបាយរបស់​ អក្សរ។ ចំនែកកាលបរិច្ឆេទនៃការតែងនិពន្ឋគឺពុំបាន បង្ហាញឲ្យដឹង ឲ្យស្គាល់ទេ ព្រោះស្នាដៃអក្សរ​ទាំង នោះសុទ្ឋតែចេញពីបក្សគឹអង្គការថ្នាក់ លើ។






៥.​ សេចក្តិសន្និដ្ឋាន

សម័យប៉ុលពតត្រូវបានចាត់ទុកជាសម័យសំលាប់យ៉ាងរង្គាលដែលប្រឆាំងនឹងមនុស្សជាតិ។ ​​ដែលប្រជាជនកម្ពុជាជាង១លានកន្លះត្រូវបានសំលាប់យ៉ាងឃោរឃៅដូចសត្វធាតុ។​ អាគារជាច្រើន​ត្រូវបានកំទេច បាត់បង់ស្ទើរតែអស់នូវហេដ្ឋារចនាសម្ព័ន្ធជាតិ គ្មានសាសនា គ្មានសេរីភាព គ្មាន​សុវត្ថិភាព គ្មានការអប់រំ និងគ្មានចំណីអាហារគ្រប់គ្រាន់។​ ទីក្រុងភ្នំពេញ ក្លាយជាទីក្រុងខ្មោច គ្មាន នរណាម្នាក់ត្រូវបានអនុញ្ញាតិអោយរស់នៅក្នុងទីក្រុង។​ ប្រជាជនត្រូវរស់នៅជាយក្រុង និង​ជនបទ ហើយបង្ខំអោយធ្វើការធ្ងន់​ និងច្រើនម៉ោង ដោយគ្មានការថែរក្សា​ និងផ្គត់ផ្គង់ថ្មាំសង្កូវ។​ពួកវា​សំលាប់​សំលាប់ព្រះសង្ឃខ្មែរប្រមាណ ជា​ ២០០០នាក់ និងវត្តអារាមជាង៣០០០​ ត្រូវបានកំទេច ធ្វើ​ជា​កន្លែង​ចិញ្ចឹមសត្វ ឃ្លាំងផ្ទុក អាវុធ​ និងផ្ទុកជីគ្រប់ប្រភេទ។ សកម្មភាពសេដ្ឋកិច្ច​ និងនយោបាយ​មិន​សូវ​មានទំនាក់​ទំនងជាមួយប្រទេសដ៏ទៃលើកលែងតែប្រទេសចិន។